បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងសន្និសីទមូលបត្រប្រចាំឆ្នាំ ២០២៥ ក្រោមមូលបទ៖ “ការវិវត្តនៃវិស័យមូលបត្រ៖ ចីរភាព, នវានុវត្តន៍, បរិយាបន្ន និងភាពធន់” ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។
លោកស្រីបានចូលរួមបកស្រាយក្រោមប្រធានបទ៖ “កិច្ចគាំពារវិនិយោគិន ហានិភ័យកើតចេញពីព័ត៌មានមិនពិត (SCAM) និងការអនុវត្តន៍មិនត្រឹមត្រូវ”
ក្នុងឱកាសនេះ ក៏មានវត្តមានពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និង ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃ និយ័តករមូលបត្រកម្ពុជា (SERC)។








