km
(855) 69 283 858[email protected]

នាថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦វេលា៖ ម៉ោង ០៩:០០ នាទីព្រឹក ដល់ម៉ោង ១១:០០ នាទីព្រឹកលោកស្រី ប៊ុន សុវ៉ាត់ឌី

នាថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦វេលា៖ ម៉ោង ០៩:០០ នាទីព្រឹក ដល់ម៉ោង ១១:០០ នាទីព្រឹកលោកស្រី ប៊ុន សុវ៉ាត់ឌី

ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាប្រធានសមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការប្រតិបត្តិ និងអភិបាលនៃសមាគម មាន៖
លោក សុខ លេង (អនុប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាអគ្គនាយក ក្រុមហ៊ុនប្លែកវែល គ្លូប៊ល អ៊ិនវេសម៉ិន (ឃែមបូឌា) ឯ.ក)
លោក ជា សុធា (អនុប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាអភិបាលក្រុមហ៊ុន ភីភី លីង ស៊ីឃ្យូរិធី)
លោក សុខ ហេង (សមាជិកគណៈកម្មាធិការប្រតិបត្តិ និងប្រធានអភិវឌ្ឍអាជីវកម្ម ក្រុមហ៊ុន ហ្គោល ហ្វាយនេនសល គ្លូប៊ល អិនវេសមិន)
លោក ទៀ គ័ងហេង តំណាង ក្រុមហ៊ុន អេសធី ម៉ាឃីត ) ឯ.ក
កញ្ញា ប៊ុនណា បញ្ញាវត្តី តំណាង ក្រុមហ៊ុន អេធីអេហ្វអេកស៍( ខេមបូឌា) ឯ.ក
របៀបវារៈ និងលទ្ធផលនៃកិច្ចប្រជុំ

១. ការចាប់ឆ្នោតជ្រើសរើសក្រុមហ៊ុនរៀបចំសិក្ខាសាលា
អង្គប្រជុំបានពិភាក្សា និងរៀបចំការចាប់ឆ្នោត ដើម្បីជ្រើសរើសក្រុមហ៊ុនដែលនឹងទទួលខុសត្រូវក្នុងការរៀបចំ សិក្ខាសាលារបស់សមាគម ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែតុលា ឆ្នាំ២០២៦ ខាងមុខ។
តាមលទ្ធផលនៃការចាប់ឆ្នោត ក្រុមហ៊ុនដែលត្រូវបានជ្រើសរើសមាន៖

  1. CommT Co., Ltd.
  2. Y.A.I Trading Co., Ltd.
    អង្គប្រជុំបានឯកភាពឱ្យក្រុមហ៊ុនទាំងពីរខាងលើ ចូលរួមក្នុងការរៀបចំ និងសម្របសម្រួលការងារពាក់ព័ន្ធនឹងសិក្ខាសាលា ស្របតាមផែនការរបស់សមាគម។
    ២. ការរៀបចំសកម្មភាពសប្បុរសធម៌
    អង្គប្រជុំបានពិភាក្សាអំពីការរៀបចំ សកម្មភាពសប្បុរសធម៌ទៅកាន់ខេត្តសៀមរាប ដែលមានគោលបំណងចូលរួមចំណែក និងផ្តល់ការគាំទ្រដល់ មន្ទីរពេទ្យកុមារអង្គរ។
    ៣. អង្គប្រជុំក៏បានលើកឡើង និងពិភាក្សាអំពី បញ្ហាប្រឈមនានាដែលកំពុងកើតមានក្នុងវិស័យ ព្រមទាំងបានផ្លាស់ប្តូរយោបល់ និងផ្តល់អនុសាសន៍ផ្សេងៗ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងរួមចំណែកដល់ការអភិវឌ្ឍវិស័យឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព។
    អង្គប្រជុំបានឯកភាពលើគោលការណ៍នៃការរៀបចំសកម្មភាពនេះ និងនឹងបន្តពិភាក្សា និងរៀបចំផែនការលម្អិត ព្រមទាំងសកម្មភាពពាក់ព័ន្ធសម្រាប់អនុវត្តក្នុងខែតុលា ឆ្នាំ២០២៦។
    អង្គប្រជុំបានបញ្ចប់នៅវេលាម៉ោង ១១:០០ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ដោយសម្រេចបានលទ្ធផលល្អប្រកបដោយប្រសិទ្ធភាព និងស្របតាមផែនការរបស់សមាគម។
Previous PostNext Post

អត្ថបទថ្មីៗ

លិខិតជូនពរចូលឆ្នាំ សកល ២០២៥
ខែ​ធ្នូ 31, 2024
នាថ្ងៃអង្គារ ៣កើត ខែវិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥
ខែ​មេសា 29, 2025
លោកស្រី ប៊ុន សុវ៉ាត់ឌី ជាស្ថាបនិក និងជាប្រធានសមាគមន៍
ខែ​សីហា 28, 2024

Recent Articles

លិខិតជូនពរចូលឆ្នាំ សកល ២០២៥
ខែ​ធ្នូ 31, 2024
នាថ្ងៃអង្គារ ៣កើត ខែវិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥
ខែ​មេសា 29, 2025
លោកស្រី ប៊ុន សុវ៉ាត់ឌី ជាស្ថាបនិក និងជាប្រធានសមាគមន៍
ខែ​សីហា 28, 2024
We are using cookies to give you the best experience. You can find out more about which cookies we are using or switch them off in privacy settings.
AcceptPrivacy Settings

GDPR