ប្រធានសមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា(ស.ឈ.ឧ.ក.) បានដឹកនាំសមាជិករួមមាន៖ BIC Market, Blackwell, PPlink, CDX, ATFX, STMarkets, Broker Jet, Y.A.I ចូលជួប ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) អមដោយ ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករងនៃ ន.ម.ក. និងសហការី(ន.មក.) ដើម្បីធ្វើការរាយការណ៍នូវសមិទ្ធផលដែលសម្រេចបាន និងបញ្ហាប្រឈមនានារបស់ ស.ឈ.ឧ.ក. នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ និងផែនការការងារដែលត្រូវអនុវត្តបន្តក្នុងឆមាសទី២ ឆ្នាំ២០២៥។ ក្នុងកិច្ចប្រជុំនេះទទួលបានអនុសាសន៍តម្រង់ទិសដល់ ស.ឈ.ឧ.ក. ពីឯកឧត្តមប្រតិភូ។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់។



