kmen
(855)93 35 30 22[email protected]

Mr. Chea Sothea, Vice President of the Executive Committee of the Cambodian Derivatives Brokers Association

Mr. Chea Sothea, Vice President of the Executive Committee of the Cambodian Derivatives Brokers Association

លោក ជា សុធា អនុប្រធានគណៈកម្មាធិការប្រតិបត្តិ​ នៃសមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា​ នាថ្ងៃចន្ទ ៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា គ.ស.២០២៤ បានអញ្ជេីញចូលរួម​ សិក្ខាសាលាកសាងសមត្ថភាព​ ស្តីពី “សន្តិសុខសាយប័រ និងការការពារទិន្នន័យ”​ នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុ​ មិនមែនធនាគារ SOFT CROR ។
សិក្ខាសាលានេះ​ ចូលរួម​សហការរៀបចំដោយ​ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ​ សុទ្ធិ រដ្ឋលេខាធិការ នៃ ក.ប.ទ. និងឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ ជាអគ្គនាយកនៃ ន.ម.ក.​ និងមានការចូលរួមគាំទ្រ​ ដោយសមាគមឈ្មួញជើងសា ឧបករណ៍និស្សន្ទនៅកម្ពុជា, ប៊ី. អាយ. ស៊ី. ម៉ាឃីត ឯ.ក. ក្រុមហ៊ុន វ៉ាយ.អេ.អាយ ត្រេឌីង ឯ.ក. ក្រុមហ៊ុន ហ្គោល ហ្វាយនេនសល គ្រូប៊ល អ៊ិនវេសម៉ិន, ក្រុមហ៊ុន ប្រូកឃើរ ជេត ឯ.ក និងក្រុមហ៊ុន ប្លែកវែល គ្រូប៊ល អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក។
សិក្ខាសាលាខាងលេីនេះ​ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ក្រាបការយល់ដឹង​ អំពីសារៈសំខាន់​ នៃការគ្រប់គ្រង ទិន្នន័យបុគ្គលក្នុងយុគសម័យឌីជីថល ដែលមានដូចជា ការការពារទិន្នន័យ/ព័ត៌មាន បញ្ហាប្រឈម ការបោកបញ្ឆោត បទល្មើសបច្ចេកវិទ្យា ដែលតែងតែកើតឡើងនៅកម្ពុជា និងការគ្រប់គ្រងសន្តិសុខសាយប័រក្នុងវិស័យមូលបត្រ និងវិធាន ការការពារប្រកបដោយសុវត្ថិភាព ដើម្បីកាត់បន្ថយហានិភ័យ ដែលកើតមានឡើងពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន​ ។

We are using cookies to give you the best experience. You can find out more about which cookies we are using or switch them off in privacy settings.
AcceptPrivacy Settings

GDPR