kmen
(855)93 35 30 22[email protected]

Friday morning, 6th of the month of Migasir, year of the rat, Chasak, B.E. 2568, corresponding to 6th December 2024

Friday morning, 6th of the month of Migasir, year of the rat, Chasak, B.E. 2568, corresponding to 6th December 2024

លោកស្រី ប៊ុន សុវ៉ាត់ឌី ប្រធានគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុកជាប្រធានសមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជាបានដឹកនាំអង្គគណៈកម្មាធិការប្រតិបត្តិនៃសមាគមចូលជួបប្រជុំជាមួយឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និង សហការី ដើម្បីធ្វើការរាយការណ៍សមិទ្ធផលការងារដែលសម្រេចបាននៅក្នុងគ.ស.២០២៤ និងបានលើកនូវផែនការសកម្មភាពសម្រាប់គ.ស.២០២៥ របស់សមាគម ព្រមទាំងបានស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមប្រតិភូទៀតផង។ ក្នុងកិច្ចប្រជុំបន្ទាប់ពីតំណាងសមាគមបានរាយការណ៍ អំពីសមិទ្ធផលការងារដែលសម្រេចបាននៅក្នុងគ.ស.២០២៤ និងបានលើកនូវផែនការសកម្មភាពសម្រាប់គ.ស.២០២៥ សមាគមក៏បានទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមប្រតិភូ បន្ថែមទៅលើសមិទ្ធផលនៃសកម្មភាពការងារដែលបានអនុវត្តរួចនៅក្នុងគ.ស.២០២៤ ក៏ដូចជាទិសដៅផែនការសកម្មភាពសម្រាប់គ.ស.២០២៥ របស់សមាគមផងដែរ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់។

We are using cookies to give you the best experience. You can find out more about which cookies we are using or switch them off in privacy settings.
AcceptPrivacy Settings

GDPR