kmen
(855)93 35 30 22[email protected]

នាថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោកស្រី ប៊ុន សុវ៉ាត់ឌី

នាថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោកស្រី ប៊ុន សុវ៉ាត់ឌី

នាថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោកស្រី ប៊ុន សុវ៉ាត់ឌី ប្រធានគណៈកម្មាធិការប្រតិបត្តិសមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា ទទួលបន្ទុកជាប្រធានសមាគមបានដឹកនាំគណៈកម្មាធិការប្រតិបត្តិដែលមានសមាសភាពចូលរួម លោក សុខ លេង (ជាអនុប្រធានទី១) លោក ជា សុធា (អនុប្រធានទី២) លោក VICTOR YING WEICHO (សមាជិកគណៈកម្មាធិការប្រតិបត្តិ) លោក ញឹម កុសល (សមាជិកគណៈកម្មាធិការប្រតិបត្តិ) លោក សុខ ហេង (សមាជិកគណៈកម្មាធិការប្រតិបត្តិ) និងលោក សុខ គារី (ប្រធានលេខាធិកាកិច្ចការសមាគម) ជួបទទួលស្វាគមន៍ លោក ឈិន រ័ត្មសំណាង អភិបាល ក្រុមហ៊ុន ប្រូកឃើរ ជេត ឯ.ក ដែលជាសមាជិកគាំទ្ររបស់សមាគម ឆ្លៀតក្នុងឱកាសនោះ លោកស្រី បានបើកកិច្ចប្រជុំពិភាក្សារួមមួយលើប្រធានបទ “ផែនការសកម្មភាពសម្រាប់ខែមីនា ឆ្នាំ២០២៥” ព្រមទាំងទទួលយកធាតុ ចូលនិងសំណូមពរពីសំណាក បេក្ខភាព តំណាងក្រុមហ៊ុន ប្រូកឃើរ ជេត ឯ.ក។
កិច្ចបញ្ចប់នៃអង្គប្រជុំសមាគមទទួលលទ្ធផលល្អគួរជាទីកត់សម្គាល់ នូវផែនសកម្មភាពមួយចំនួនរួមមាន៖

សមាគមគ្រោងដាក់ស្នើសុំកិច្ចសហការរៀបចំសិក្ខាសាលារួមជាមួយនិយ័តករមូលបត្រកម្ពុជា ដើម្បីចែករំលែកចំណេះដឹងដល់សាធារណៈជនគ្រប់ស្រទាប់វណ្ណៈយល់ដឹងពាក់ព័ន្ធទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាចំនួន៤ លើក៖

  1. លើកទី១ អំឡុងខែមេសា ឆ្នាំ២០២៥
  2. លើកទី២ អំឡុងខែមិថុនា ឆ្នាំ២០២៥
  3. លើកទី៣ អំឡុងខែសីហា ឆ្នាំ២០២៥
  4. លើកទី៤ អំឡុងខែតុលា ឆ្នាំ២០២៥

We are using cookies to give you the best experience. You can find out more about which cookies we are using or switch them off in privacy settings.
AcceptPrivacy Settings

GDPR