kmen
(855)93 35 30 22[email protected]

By

admin_dbac
31
Dec

Happy New Year 2025

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល2025 ខាងមុខនេះ សូមគោរពជូនពរ ជូនចំពោះ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ និយតករមូលបត្រកម្ពុជា និងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ សេចក្ដីសុខចម្រើន និងជោគជ័យគ្រប់ភារកិច្ច ដើម្បីដឹកនាំការងារឆ្ពោះទៅមុខបន្តទៀត។ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល2025 ខាងមុខនេះ សូមគោរពជូនពរ ជូនចំពោះ ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជា និងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ សេចក្ដីសុខចម្រើន និងជោគជ័យគ្រប់ភារកិច្ច ដើម្បីដឹកនាំការងារឆ្ពោះទៅមុខបន្តទៀត។ ឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល2025 ខាងមុខនេះ សូមគោរពជូនពរ ជូនចំពោះ លោកស្រី ប៊ុន សុវ៉ាត់ឌី ប្រធានគណៈកម្មាធិការប្រតិបត្តិសមាគម និងជានាយិកាប្រតិបត្តិតំណាងឱ្យក្រុមហ៊ុន ប៊ី.អាយ.ស៊ី.ម៉ាឃីត ឯ.ក និងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ សេចក្ដីសុខចម្រើន និងជោគជ័យគ្រប់ភារកិច្ច ដើម្បីដឹកនាំការងារឆ្ពោះទៅមុខបន្តទៀត។ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល2025 ខាងមុខនេះ សូមគោរពជូនពរជូនចំពោះ លោក...
Read More
19
Jul

Congratulations Letter

សូមអបអរសាទរ លោកស្រី ប៊ុន សុវ៉ាត់ឌី នាយិកាក្រុមហ៊ុន BIC Markets បានក្លាយជាប្រធានសមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា ក្នុងអាណត្តិដំបូង។សូមលោកស្រី ព្រមទាំងក្រុមគ្រួសារ ប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយ៉ឺនយូរ ជាពិសេសជួបប្រទះតែពុទ្ធពរ ទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអបអរសាទរ លោក សុខ ហេង ប្រធានផ្នែកប្រតិបត្តិការតំណាងក្រុមហ៊ុន​​ ហ្គោល ហ្វាយនេនសល គ្លូប៊ល​ អុិនវេសមុិន បានក្លាយជា ​ សមាជិកគណៈកម្មាធិការប្រតិបត្តិសមាគម។សូមជូនពរលោក សុខ ហេង ព្រមទាំងក្រុមគ្រួសារ ប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយ៉ឺនយូរ ជាពិសេសជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអបអរសាទរ លោក ញឹម កុសល នាយកប្រតិបត្តិតំណាងក្រុមហ៊ុន​​ ខេមបូឌា ដេរីវ៉េទីវ អុិចឆេង...
Read More
27
Dec

Wednesday morning, 10th Rouch, Mikasi month, year of the rat, B.E. 2568, corresponding to December 25, 2025

នាព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី ប៊ុន សុវ៉ាត់ឌី ប្រធានគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុកជាប្រធានសមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា បានដឹកនាំសមាជិកនៃសមាគម ចូលរួមកម្មវិធីសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៤ រៀបចំដោយនិយ័តករមូលបត្រកម្ពុជាដែលមានវត្តមានដ៏ខ្ពស់ខ្ពស់របស់ ឯឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ជាគណៈអធិបតីនៃកម្មវិធី ដើម្បីរាយការណ៍ពីសមទ្ធិផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឈ្មួញជើងសាឧបកណ៍និស្សន្ទនៅកម្ពុជា។
Read More
10
Mar

នាថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោកស្រី ប៊ុន សុវ៉ាត់ឌី

នាថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោកស្រី ប៊ុន សុវ៉ាត់ឌី ប្រធានគណៈកម្មាធិការប្រតិបត្តិសមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា ទទួលបន្ទុកជាប្រធានសមាគមបានដឹកនាំគណៈកម្មាធិការប្រតិបត្តិដែលមានសមាសភាពចូលរួម លោក សុខ លេង (ជាអនុប្រធានទី១) លោក ជា សុធា (អនុប្រធានទី២) លោក VICTOR YING WEICHO (សមាជិកគណៈកម្មាធិការប្រតិបត្តិ) លោក ញឹម កុសល (សមាជិកគណៈកម្មាធិការប្រតិបត្តិ) លោក សុខ ហេង (សមាជិកគណៈកម្មាធិការប្រតិបត្តិ) និងលោក សុខ គារី (ប្រធានលេខាធិកាកិច្ចការសមាគម) ជួបទទួលស្វាគមន៍ លោក ឈិន រ័ត្មសំណាង អភិបាល ក្រុមហ៊ុន ប្រូកឃើរ ជេត ឯ.ក ដែលជាសមាជិកគាំទ្ររបស់សមាគម ឆ្លៀតក្នុងឱកាសនោះ លោកស្រី បានបើកកិច្ចប្រជុំពិភាក្សារួមមួយលើប្រធានបទ “ផែនការសកម្មភាពសម្រាប់ខែមីនា ឆ្នាំ២០២៥”...
Read More
16
Dec

Friday morning, 6th of the month of Migasir, year of the rat, Chasak, B.E. 2568, corresponding to 6th December 2024

លោកស្រី ប៊ុន សុវ៉ាត់ឌី ប្រធានគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុកជាប្រធានសមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជាបានដឹកនាំអង្គគណៈកម្មាធិការប្រតិបត្តិនៃសមាគមចូលជួបប្រជុំជាមួយឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និង សហការី ដើម្បីធ្វើការរាយការណ៍សមិទ្ធផលការងារដែលសម្រេចបាននៅក្នុងគ.ស.២០២៤ និងបានលើកនូវផែនការសកម្មភាពសម្រាប់គ.ស.២០២៥ របស់សមាគម ព្រមទាំងបានស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមប្រតិភូទៀតផង។ ក្នុងកិច្ចប្រជុំបន្ទាប់ពីតំណាងសមាគមបានរាយការណ៍ អំពីសមិទ្ធផលការងារដែលសម្រេចបាននៅក្នុងគ.ស.២០២៤ និងបានលើកនូវផែនការសកម្មភាពសម្រាប់គ.ស.២០២៥ សមាគមក៏បានទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមប្រតិភូ បន្ថែមទៅលើសមិទ្ធផលនៃសកម្មភាពការងារដែលបានអនុវត្តរួចនៅក្នុងគ.ស.២០២៤ ក៏ដូចជាទិសដៅផែនការសកម្មភាពសម្រាប់គ.ស.២០២៥ របស់សមាគមផងដែរ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់។
Read More
28
Sep

Mr. Chea Sothea, Vice President of the Executive Committee of the Cambodian Derivatives Brokers Association

លោក ជា សុធា អនុប្រធានគណៈកម្មាធិការប្រតិបត្តិ​ នៃសមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា​ នាថ្ងៃចន្ទ ៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា គ.ស.២០២៤ បានអញ្ជេីញចូលរួម​ សិក្ខាសាលាកសាងសមត្ថភាព​ ស្តីពី “សន្តិសុខសាយប័រ និងការការពារទិន្នន័យ”​ នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុ​ មិនមែនធនាគារ SOFT CROR ។សិក្ខាសាលានេះ​ ចូលរួម​សហការរៀបចំដោយ​ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ​ សុទ្ធិ រដ្ឋលេខាធិការ នៃ ក.ប.ទ. និងឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ ជាអគ្គនាយកនៃ ន.ម.ក.​ និងមានការចូលរួមគាំទ្រ​ ដោយសមាគមឈ្មួញជើងសា ឧបករណ៍និស្សន្ទនៅកម្ពុជា, ប៊ី. អាយ. ស៊ី. ម៉ាឃីត ឯ.ក. ក្រុមហ៊ុន វ៉ាយ.អេ.អាយ ត្រេឌីង ឯ.ក. ក្រុមហ៊ុន...
Read More
28
Aug

Ms. Bun Sovathdy is the founder and president of the association.

លោកស្រី ប៊ុន សុវ៉ាត់ឌី ជាស្ថាបនិក និងជាប្រធានសមាគមន៍ឈ្មួញជើងសារឧបករណ៍និស្សន្ទ (DBAC) អមដំណើរដោយអនុប្រធាន សមាជិកគណៈកម្មាធិការប្រតិបត្តិ ចូលរួមចុះអនុស្សារណៈយោគយល់គ្នា ជាមួយលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈកម្មាធិការវិនិយោគ នៃសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ ហៅកាត់ថា(IDI)។ពិធីចុះអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ស៊ូសុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងឯកឧត្តមអស់លោកលោកស្រី ភ្ញៀវកិត្តិយស ព្រមទាំងគណៈប្រតិភូនៃសមាគមទាំងពីរ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅទីតាំងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចជាន់ទី១៥ ។ ការចុះMOUនេះ ធ្វើឡើងក្នុងគោលបំណងដូចជា៖ ណែនាំ និងផ្តល់ការប្រឹក្សាយោបល់ដល់វិនិយោគិន ដែលមានបំណង់បើកក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ ក្នុងប្រទេសកម្ពុជា លើមធ្យោបាយនីតិវិធីចុះបញ្ជី និងការរៀបចំ។ សម្រួលដល់ការប្រឹក្សាលើការរៀបចំ និងចាត់ចែងជូនវិនិយោគិន ពាក់ព័ន្ធការប្រតិបត្តិការអាជីវកម្មឧបករណ៍និស្សន្ទ។ ផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធ លើការជួញដូរឧបករណ៍និស្សន្ទ។ ផ្តល់ការប្រឹក្សាផ្តល់យោបល់ លើការជួញដូរឧបករណ៍និស្សន្ទ និងភ្ជាប់ជាមួយលក្ខខណ្ឌពិសេស។
Read More
28
Jul

Cambodia Derivatives Brokers Association

សមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា ចូលរួមកិច្ចប្រជុំជាមួយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក​ នៃនិយ័តករមូលបត្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ១៤ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ លោកស្រី ប៊ុន សុវ៉ាត់ឌី ប្រធានសមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា បានដឹកនាំសមាជិក សមាជិកា នៃសមាគម (ស.ឈ.ឧ.ក.) ចូលរួមកិច្ចប្រជុំ ដើម្បីស្តាប់អនុសាសន៍ ណែនាំរបស់ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ពាក់ព័ន្ធនឹងផែនការសកម្មភាព​ របស់សមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា ។កិច្ចប្រជុំនេះ ធ្វើឡើងក្រោមការដឹកនាំកិច្ចប្រជុំផ្ទាល់ ដោយឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) អមដោយ ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករង នៃ ន.ម.ក. និងសហការី ដោយបានជួបប្រជុំពិភាក្សា...
Read More
We are using cookies to give you the best experience. You can find out more about which cookies we are using or switch them off in privacy settings.
AcceptPrivacy Settings

GDPR