សមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា (ស.ឈ.ឧ.ក.)សហការជាមួយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដោយមានការគាំទ្រពីក្រុមហ៊ុន អេសធី ម៉ាឃីត ឯ.ក និងក្រុមហ៊ុន ប្ល៊ែកវែល គ្លូប៊ល អិនវេសម៉ិន (ខេមបូឌា) ឯ.ក បានរៀបចំសិក្ខាសាលាស្ដីពី “ទិដ្ឋភាពទូទៅនៃការវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា” នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក.។








