សមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា (DBAC) នឹងព្រមទាំងក្រុមហ៊ុនដៃគូ បាននាំយកថវិកាសរុបជាង ២៣លានរៀល ឧបត្ថម្ភជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ សមាគមឈ្មួញជើងសាមុខឧបករណ៍និស្សន្ទនៅកម្ពុជា (DBAC) បានដឹកនាំគណៈប្រតិភូ និងក្រុមហ៊ុនសមាជិក ចុះបំពេញទស្សនកិច្ច និងរៀបចំពិធីប្រគល់-ទទួលអំណោយសប្បុរសធម៌ ដោយមានការទទួលពី លោក សោម សម្បត្តិ ប្រធានក្រុមប្រឹក្សាភិបាល មន្ទីរពេទ្យកុមារអង្គរជូនដល់មន្ទីរពេទ្យកុមារអង្គរ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងចូលរួមចំណែកគាំទ្រដល់ការព្យាបាល និងសង្គ្រោះអាយុជីវិតកុមារកម្ពុជា។
នៅក្នុងឱកាសនោះ ពិធីប្រគល់ និងទទួលអំណោយសប្បុរសធម៌ត្រូវបានរៀបចំឡើង ដោយថវិកាបរិច្ចាគសរុបមានចំនួន ២៣,៥២០,០០០ រៀល ដែលទទួលបានការចូលរួមឧបត្ថម្ភពីសមាគម និងបណ្តាក្រុមហ៊ុនជាសមាជិក រួមមាន៖
– សមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា ចំនួន ១០,០០០,០០០ រៀល
– ក្រុមហ៊ុន ប៊ីអេហ្វអិចស៍ ខាភីថល ចំនួន ៤,០០០,០០០ រៀល
– ក្រុមហ៊ុន កូម៉ូ ធី ចំនួន ៤,០០០,០០០ រៀល
– ក្រុមហ៊ុន វ៉ាយ.អេ.អាយ ត្រេឌីង ចំនួន ២,០០០,០០០ រៀល
– ក្រុមហ៊ុន អេសធី ម៉ាឃីត ចំនួន ២,០០០,០០០ រៀល
– ក្រុមហ៊ុន អាល់ហ្វា ហ្គោល ភ្យូឈ័រ ចំនួន ១,៥២០,០០០ រៀល៕
ចែករំលែកក្តីស្រឡាញ់ បង្កើតស្នាមញញឹម និងផ្តល់ក្តីសង្ឃឹមសម្រាប់អនាគតកុមារកម្ពុជា។













