លោកស្រី ប៊ុន សុវ៉ាត់ឌី ប្រធានសមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា និងសមាជិកលោក ជា សុធា ពីក្រុមហ៊ុន PP Link Securities Co., Ltd និង លោក សុខ លេង ពីក្រុមហ៊ុន ប៊្លែកវែល គ្លូប៊ល អិនវេសម៉ិន (ខេមបូឌា) ឯ.ក មានកិត្តិយសក្នុងការទទួលស្វាគមន៍ក្រុមការងារបច្ចេកទេសនៃក្រសួងរតនាគារសហរដ្ឋអាមេរិក តំណាងដោយលោកស្រី Rachel Fedewa Irme- Associate Director, Economic Crimes Team, Office of Technical Assistance (OTA), U.S. Department of the Treasury , លោក Michael White – Senior Advisor, Economic Crimes Team, Office of Technical Assistance (OTA), U.S. Department of the Treasury និងលោកស្រី Jasmine Sicular – Advisor, Office of Technical Assistance (OTA), U.S. Department of the Treasury និងអមដោយសហការី លោក ចំរើន សិរីបុត្រ អនុប្រធានការិយាល័យនៃ ន.ម.ក. និងកញ្ញ អូន សុខណៃ មន្ត្រីនៃ ន.ម.ក. ដើម្បីពិភាក្សាលើគម្រោងជំនួយបច្ចេកទេសលើថូខិនីយកម្មទ្រព្យសកម្មជាក់ស្តែងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សម្រាប់កិច្ចពិភាក្សាស្តីពី “ថូខិនីយកម្មទ្រព្យសកម្មជាក់ស្តែង” និងការអភិវឌ្ឍទីផ្សារទ្រព្យឌីជីថលក្រោមនិយ័តកម្មនៅកម្ពុជា។ គម្រោងនេះមាន គោលបំណងគាំទ្រដល់ ការគ្រប់គ្រង និងអភិវឌ្ឍទីផ្សារទ្រព្យឌីជីថលដែលស្ថិតក្រោមនិយ័តកម្ម ដើម្បី ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយមានការផ្តោតលើផ្នែកការប្រឆាំងប្រតិបត្តិការហិរញ្ញវត្ថុខុសច្បាប់ពាក់ព័ន្ធនឹង ទ្រព្យឌីជីថល។ ក្នុងគោលបំណងសិក្សាស្វែងយល់ពីទិដ្ឋភាព និងតម្រូវការចាំបាច់នានាក្នុងការអនុវត្តគម្រោងនេះ ក្រុមការងារបច្ចេកទេសក្រសួងរតនាគារសហរដ្ឋអាមេរិកនឹងបំពេញបេសកកម្មនៅកម្ពុជា។
















