km
(855) 69 283 858[email protected]

នាព្រឹកថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦

នាព្រឹកថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦

លោកស្រី ប៊ុន សុវ៉ាត់ឌី ប្រធានសមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា និងជានាយិកាប្រតិបត្តិនៃមកពី ក្រុមហ៊ុន BFX Capital Co., Ltd. រួមជាមួយសមាជិកសមាគម រួមមាន លោក ជា សុធា មកពី ក្រុមហ៊ុន PP Link Securities Co., Ltd., លោក សុខ លេង មកពី ក្រុមហ៊ុន Blackwell Global Investment (Cambodia) Co., Ltd. លោក សុខ ហេង មកពីក្រុមហ៊ុន​ Gold Financial Global Investment Co., Ltd និងលោក ប៉ុល សុវណ្ណរស្មី មកពី ក្រុមហ៊ុន Y.A.I. Trading Co., Ltd. មានកិត្តិយសបានអញ្ជើញចូលរួមសិក្ខាសាលាកសាងសមត្ថភាពស្តីពី «ការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា» ដែលបានប្រព្រឹត្តទៅនៅ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ដោយផ្តោតលើការចែករំលែកចំណេះដឹង ការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ដែលជាទីផ្សាកំពុងមានសក្ដានុពល ជាយន្តកានៃការកាត់បន្ថយហានិភ័យវិនិយោគ។

អត្ថបទថ្មីៗ

លិខិតជូនពរចូលឆ្នាំ សកល ២០២៥
ខែ​ធ្នូ 31, 2024
នាថ្ងៃអង្គារ ៣កើត ខែវិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥
ខែ​មេសា 29, 2025
លោកស្រី ប៊ុន សុវ៉ាត់ឌី ជាស្ថាបនិក និងជាប្រធានសមាគមន៍
ខែ​សីហា 28, 2024

Recent Articles

លិខិតជូនពរចូលឆ្នាំ សកល ២០២៥
ខែ​ធ្នូ 31, 2024
នាថ្ងៃអង្គារ ៣កើត ខែវិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥
ខែ​មេសា 29, 2025
លោកស្រី ប៊ុន សុវ៉ាត់ឌី ជាស្ថាបនិក និងជាប្រធានសមាគមន៍
ខែ​សីហា 28, 2024
We are using cookies to give you the best experience. You can find out more about which cookies we are using or switch them off in privacy settings.
AcceptPrivacy Settings

GDPR