លោកស្រី ប៊ុន សុវ៉ាត់ឌី ប្រធានសមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា និងជានាយិកាប្រតិបត្តិនៃមកពី ក្រុមហ៊ុន BFX Capital Co., Ltd. រួមជាមួយសមាជិកសមាគម រួមមាន លោក ជា សុធា មកពី ក្រុមហ៊ុន PP Link Securities Co., Ltd., លោក សុខ លេង មកពី ក្រុមហ៊ុន Blackwell Global Investment (Cambodia) Co., Ltd. លោក សុខ ហេង មកពីក្រុមហ៊ុន Gold Financial Global Investment Co., Ltd និងលោក ប៉ុល សុវណ្ណរស្មី មកពី ក្រុមហ៊ុន Y.A.I. Trading Co., Ltd. មានកិត្តិយសបានអញ្ជើញចូលរួមសិក្ខាសាលាកសាងសមត្ថភាពស្តីពី «ការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា» ដែលបានប្រព្រឹត្តទៅនៅ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ដោយផ្តោតលើការចែករំលែកចំណេះដឹង ការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ដែលជាទីផ្សាកំពុងមានសក្ដានុពល ជាយន្តកានៃការកាត់បន្ថយហានិភ័យវិនិយោគ។







